កិច្ចប្រជុំរបៀបវារៈដូចខាងក្រោម ៖
១. ពិនិត្យ អនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤។
២. ពិនិត្យ អនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣. ពិនិត្យ អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ (២០១៩-២០២៤)។
៤. ពិនិត្យ អនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
៥. បញ្ហាផ្សេងៗ។ -ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងគណៈអភិបាលរាជធានីភ្នំពេញ ពិនិត្យឯកសារចូលរួមផ្តល់មតិយោបល់យ៉ាងផុលផុស រហូតដល់បានការអនុម័តលើឯកសារដោយការលើកដៃយល់ព្រមចំនួន២៧ លើ ២៧សម្លេង។
-ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និង មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-ជំនាញពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ហើយបានចងក្រងរៀបចំជារបាយការណ៍រហូតដល់ទទួលបានការឯកភាពអនុម័ត។អង្គប្រជុំស្ដាប់អំពីលទ្ធផលការងារកន្លងមក និង ការងារអាទិភាពចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសគឺការរៀបចំត្រៀមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផែនការការពារសន្តិសុខបម្រេីអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភាឆ្នាំ២០២៤ផងដែរ៕