អាជ្ញាធររដ្ឋបាលខណ្ឌទួលគោក និង សមាគមនារីខណ្ឌ នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត
កាលពីថ្ងៃអង្គារទី២ខែកញ្ញាឆ្នាំ២០២៥ អាជ្ញាធររដ្ឋបាលខណ្ឌទួលគោក និង សមាគមនារីខណ្ឌ លោក លោកស្រីចៅសង្កាត់ និងសមាគមនារីសង្កាត់ អញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ម៉ាន់ ឈឿន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត នៅក្នុងសង្កាត់ទឹកល្អក់ទី៣ បឹងសាទ្បាង និងសង្កាត់ផ្សារដើមគរ សរុបចំនួន១៦គ្រួសារ អំណោយផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម ,មី១កេស ,កន្សែងពោះគោ១ និង ថវិកាផងដែរ។
ថ្ងៃទី 03-09-2025, ដោយ admin | 4 Views
|
|
|
|
|
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្ អញ្ជើញជាអធិបតីភាពពិធីសំណេះសំណាល ជាមួយក្រុមគ្រួសារវីរៈកងទ័ព
នាថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥ អាជ្ញាធររដ្ឋបាលខេត្ត ប្រារព្វពិធីសំណេះសំណាល ជាមួយក្រុមគ្រួសារវីរៈកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ស្ពឺ៕
#ផ្សាយបន្ត !
ថ្ងៃទី 01-09-2025, ដោយ admin | 9 Views
|
|
|
|
ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ
នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។
ថ្ងៃទី 30-08-2025, ដោយ admin | 17 Views
|