ប្រជាជនអាមេរិកប្រមាណជាង៤០% នឹងត្រូវបានជំនួសដោយ Ai
គេបានព្យាករណ៍ថា បច្ចេកវិទ្យា Ai (Artificial Intelligence) នឹងធ្វើឲ្យមនុស្សចំនួនជាង៣០លាននាក់ អត់ការងារធ្វើនៅក្នុងឆ្នាំ២០៣០ខាងមុខ។
ប្រជាជនអាមេរិកប្រមាណជាង៤០% នឹងត្រូវបានជំនួសដោយ Ai ហើយប្រជាជនទាំងអស់នោះនឹងត្រូវអត់ការងារធ្វើដោយសារគ្មានអ្នកណាអាចបញ្ឈប់បច្ចេវិទ្យានេះបានឡើយ៕
ថ្ងៃទី 12-02-2022, ដោយ Admin | 367 Views
|
ប្រទេសចិនកំពុងស្ថិតក្នុងរដូវរំហើយ
រដូវរំហើយពណ៌ទឹកមាស ជារដូវកាលប្រមូលផលនៃក្តីសង្ឃឹម
ប្រទេសចិនកំពុងស្ថិតក្នុងរដូវរំហើយ កសិករចិនគ្រប់ទីកន្លែងកំពុងជាប់រវល់នឹងការប្រមូលផល។
ថ្ងៃទី 19-10-2021, ដោយ Admin | 462 Views
|
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឋិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សមាជិកសមាជិកាក្រុម ប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋរបស់កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល មន្ត្រីរាជការ និងភាគីពាក់ព័ន្ធផងដែរ។
ថ្ងៃទី 20-09-2021, ដោយ Admin | 464 Views
|
ក្រុមហ៊ុន GoldFX Investment បានប្រកាសកំណត់ថ្ងៃទី២៦ ខែតុលា នឹងបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់ជូនអតិថិ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ក្រុមហ៊ុន GoldFX Investment បានប្រកាសកំណត់ថ្ងៃទី២៦ ខែតុលា នឹងបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនជាលើកចុងក្រោយ។
សំណុំរឿងនេះបានអូសបន្លាយរយៈពេលជិត ៦ខែ មកហើយបន្ទាប់ពីក្រុមហ៊ុនបានផ្អាកប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ដោយអះអាងថា គណៈគ្រប់គ្រងចំនួន ៣ នាក់ជជនបរទេស ក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់ចំនួន ២០ លានដុល្លារ ហើយបានរត់គេចខ្លួន។
គណះកម្មាធិការចំពោះកិច្ចក្រុមហ៊ុនGFX បានបញ្ជាក់ថា បន្ទាប់ពីថ្ងៃទី២៦ ខែតុលា តទៅខ្លួននឹងមិនបន្តទទួល ដំណោះស្រាយសាច់ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថាអតិថិជន នឹងមកទទួលដំណោះស្រាយក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន ។
ថ្ងៃទី 16-09-2021, ដោយ Admin | 385 Views
|
|
ការនាំចូលមាសរបស់ឥណ្ឌានៅក្នុងខែសីហា កើនឡើងជិតទ្វេដង លើការកែតម្រូវតម្លៃ
(ឥណ្ឌា)៖ ការនាំចូលមាសរបស់ឥណ្ឌានៅខែសីហា កើនឡើងជិតទ្វេដងពីកំរិតមួយឆ្នាំមុន ដែលឈានដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ៥ ខែ ដោយសារការកើនឡើងនៃតម្រូវការ និងជាការកែតម្រូវតម្លៃ បានជំរុញឱ្យអ្នកលក់គ្រឿងអលង្ការបង្កើនការទិញសម្រាប់រដូវបុណ្យនៅឥណ្ឌា។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ថ្ងៃទី 07-09-2021, ដោយ Admin | 438 Views
|