-ជាក់ស្ដែងលិខិតស្នងការនគរបាលខេត្តតាកែវ គោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែវ កាលពីថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤។
-មន្ត្រីនគរបាលស្រុកបាទី ឆ្លើយបំភ្លឺផ្ទុយពីលិខិតរបស់ស្នងការនគរបាលខេត្តតាកែវ ឯកឧត្តមព្រះរាជ្ញាអមតុលាការខេត្តតាកែវ យោងចម្លើយក៏សម្រេចតម្កល់រឿងឥតចាត់ការរឿងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយសាររថយន្តធំបើកបុករះស្លាប់ពីរនាក់។
ក្រុមគ្រួសារជនរងគ្រោះ សំអាងលើកាម៉ារ៉ាសុវត្តិភាព និង ការផ្សាយព័ត៌មានតាមការបំភ្លឺរបស់នគរបាលស្រុក បន្ទាប់ពីកើតហេតុ។ល។
រឿងអយុត្តិធម៍ អត្ថបទព័ត៌មានពិតនៅមានបន្ថែមទៀត។ល។
ក្រុមគ្រួសារជនរងគ្រោះកូនស្លាប់ ស្នើសុំផ្សព្វផ្សាយព័ត៌មាន ក្នុងគោលបំណងគោរពជូនសម្តេចធិបតី ហ៊៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីមន្ត្រី ក្រសួងយុត្តិធម៍ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាជួយចាត់វិធាការដើម្បីស្រាវជ្រាវការពិតបញ្ហាគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ពីរនាក់ផ្ដល់យុត្តិធម៍ឲ្យក្រុមគ្រួសារជនរងគ្រោះស្លាប់ពិតប្រាកដផង។
-ក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍ ជាក្រុមគ្រួសារក្រីក្រគឺសុំត្រឹមតែយុត្តិធម៍ផង!!!
លោកដុល្លាអើយ$$$$$។ល។ --------------------------- -ផ្សាយកាលពីថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០២៤ ក្រុមគ្រួសារ(កូនស្រី-កូនប្រុស)ដែលរថយន្តធំបុកស្លាប់ចំនួន២នាក់នៅខេត្តតាកែវ។
សំណូមពរ មន្ត្រីសមត្ថកិច្ចនិងមន្ត្រីតុលាការខេត្តតាកែវ សូមមេត្តាជួយពន្លឿនចំណាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តធំដឹកកម្មករបើកបរលឿនបុករះសិស្សសាលាជិះម៉ូតូស្លាប់ដែលកំពង់ធ្វើដំណើរចេញពីរៀនគួរត្រៀមប្រឡង។ល។
ទី១-អ្នកស្លាប់នៅកន្លែងកើតហេតុឈ្មោះស្រិនពិសី(ភេទស្រី)កើតឆ្នាំ២០០៦។
ទី២-អ្នកស្លាប់នៅមន្ទីរពេទ្យឈ្មោះមឿនមន្នីរដ្ឋ(ភេទប្រុស)កើតឆ្នាំ២០០៦។
ករណី គ្រោះថ្នាក់ចរាចរណ៍ ក្រុមគ្រួសារជនរងគ្រោះសំអាងលើសាក្សីនៅកន្លែងកើតហេតុ ,លើកាម៉ារ៉ាសុវត្តិភាពតាមផ្លូវ និង ការផ្សាយព័ត៌មានដែលដកស្រង់ពីប្រជាពលរដ្ឋ និង មន្ត្រីនគរបាលស្រុក បង្ហោះព័ត៌មាន។ល។
ទីតាំងគ្រោះថ្នាក់នៅភូមិពៃឃុំត្នោតស្រុកបាទីខេត្តតាកែវ។
-ច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្ស(ស្លាប់ឬរបួស)រួចរត់គេចខ្លួនគឺគ្មានការទទួលខុសដោះស្រាយជាមួយជនរងគ្រោះនោះទេ។អ្នកបើកបរបង្កគ្រោះថ្នាក់របួសឬស្លាប់គឺក្លាយទៅជាមនុស្សនៅក្រៅច្បាប់អស់មួយជីវិត។ល។
ករណី គ្រោះថ្នាក់ចរាចរណ៍ស្លាប់ពីរនាក់គឺក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថាដូចជាកែកំណត់ហេតុឬសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដើម្បីបញ្ជូនឲ្យតុលាការខេត្តតាកែវ ។
ករណី រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាឲ្យមនុស្សរងរបួសនិងស្លាប់គឺច្បាប់ត្រូវចោទប្រកាន់អ្នកបើកបរឲ្យទទួលទោសព្រហ្មទណ្ឌ និង អ្នកជាម្ចាស់រថយន្តឲ្យទទួលខុសត្រូវផ្ដល់សំណងនៃការខូចខាតទាំងឡាយ។ល។
បើស្រាវស្រាវរកឃើញ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចក៏រកឃើញម្ចាស់រថយន្តបង្ក និង ឃើញអ្នកបើកបរថយន្តបង្កគ្រោះផងដែរ។
សមត្ថកិច្ចនិងតុលាការ ច្បាស់ជាចាត់ការតាមនីតិវិធីនៃច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីក្រុមគ្រួសារជនរងគ្រោះទទួលបានសំណងជាមួយយុត្តិធម៍ផងដែរ។ល។
លោកចេងតារ៉ាវុធ ចាងហ្វាងផ្សាយ០១២៩៣៤៨៨៩/០៧០២៩៨៨៥៤/០៨៨៤៧៤៧២២៥