-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្នុងឪកាសបិទវគ្គមានប្រសាសន៍ថា ក្រសួងព័ត៌មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញជូនអ្នកសារព័ត៌មានដែលជាសហគ្រាសឯកជនដើម្បីការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជាបន្ថែមទៀត។បច្ចុប្បន្នអង្គភាពសារព័ត៌មានជាង១ពាន់ និង អ្នកព័ត៌មានជិត១មុឺននាក់នៅកម្ពុជា។ដូច្នេះទាមទារឲ្យអ្នកព័ត៌មានយល់ដឹងពីច្បាប់ស្ដីពីរបបសារព័ត៌មានដែលមានក្រមសីលធម៍និងវិជ្ជាជីវសារព័ត៌មានពិតប្រាកដ។
-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្រសួងព័ត៌មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានជាបន្តបន្ទាប់ដើម្បីកាត់បន្ថយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាមួយច្បាប់ស្ដីពីរបបសារព័ត៌មាន។ដោយសារការផ្សាយព័ត៌មានគឺគ្មានក្រមសីលធម៍វិជ្ជាជីវ:នៃសារព័ត៌មានបន្តទៀត។
-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្រសួងព័ត៌មានលើកទឹកចិត្តម្ចាស់អង្គភាពសារព័ត៌មានដែលពុំទាន់សុំប្រកាសអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និង ពុំទាន់ចុះបញ្ជីអាជីវកម្មជាមួយអន្តរក្រសួងនានាដើម្បីធ្វើអាជីវកម្មស្របច្បាប់គឺត្រូវរៀបចំសុំប្រកាសពីក្រសួងព័ត៌មាននិងចុះបញ្ជីជាមួយអន្តរក្រសួងដើម្បីឲ្យដំណើការស្របច្បាប់ជាបន្ទាន់។
-ក្រសួងព័ត៌មានផ្ដល់មេធាវីការពារក្ដីឲ្យតែអង្គភាពសារព័ត៌មានដែលរៀបចំគោរពគោលការស្របច្បាប់តែប៉ុណ្ណោះ។
-ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឪកាសបិទវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានដំណឹងទាន់ហេតុការណ៍ដែលមានសិក្ខាកាមចំនួន៥០នាក់ជាលើកទី១ ផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និង ផ្ដល់អាវសំរាប់អ្នកសារព័ត៌មានម្នាក់មួយផងដែរ។ល។
-វគ្គបណ្ដុះបណ្ដាលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ថ្ងៃទី២៩ និង ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤នៅទីស្ដីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។