BY | Admin | / | 05-07-2024 | / | 27 |
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ភាពដឹកនាំកិច្ចប្រជុំលើកទី១
-កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្ដដាឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារអន្តរក្រសួងនៃការគ្រប់គ្រងផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ,ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាអនុប្រធានក្រុម និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុម អញ្ជើញជាអធិបតី ភាពដឹកនាំកិច្ចប្រជុំលើកទី១របស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កិច្ចប្រជុំនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
|