BY | Admin | / | 11-09-2024 | / | 33 |
ឯកឧត្តម ជា សុមេធី អញ្ជើញជួបពិភាក្សាការងារជាមួយភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក
នាថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីដឹកនាំមន្ត្រីដែលពាក់ព័ន្ធនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ជួបស្វាគមន៍ពិភាក្សាការងារជាមួយភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំនៅកម្ពុជាដើម្បីពិភាក្សាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេរភាគី និងវឌ្ឍនភាពការងារពាក់ព័ន្ធជនដែលមានពិការភាព ការជួញដូរមនុស្ស កិច្ចការពារ និង ការថែទាំកុមារនៅកម្ពុជា។ជំនួបនៅទីស្ដីការក្រសួងសង្គមកិច្ចភ្នំពេញ។
|