មន្ត្រីផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រុងតាខ្មៅ ចុះប្រគល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋតាមលំនៅដ្ឋាន
នាថ្ងៃព្រហស្បត្តិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤ មន្ត្រីផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលអស់សុពលភាព និង ប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំ នៅក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិន។
ចំណែកប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ចុះប្រគល់ចែកជូន សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមលំនៅដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាល។
|