ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ និង សម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញ
នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ និង សម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញជាសមិទ្ធិផលថ្មីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។
កម្មវិធី អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតសម្បទា ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នសមាជិក ក្រុមប្រឹក្សាជាតិដើម្បីកុមារ អង្គការដៃគូ មន្ត្រីដែលពាក់ព័ន្ធ ឪពុក-ម្តាយអាណាព្យាបាល កុមារ និង យុវជនមកពី ខេត្តបាត់ដំបង ខេត្តក្រចេះ និង ខេត្តព្រៃវែង៕
|