ឯកឧត្តមរដ្ឋមន្ត្រីបណ្ដាំឲ្យសហការសាមគ្គីភាពផ្ទៃក្នុងនិងបង្កើនកិច្ចសហការគ្នាផ្ដល់សេវាជូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ព្រមទាំង សាមគ្គីសហការជាមួយសាខា ម.ជ.ជ.ដើម្បីបំពេញការងាររួមគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់។ម្យ៉ាងទៀតបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និង ជាអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់សេវាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ឯកឧត្ដមអគ្គនាយករដ្ឋបាលបញ្ជាក់ថា ការធ្វើសវនកម្មគឺក្នុងន័យស្ថាបនា កែលម្អចំណុចដែលខ្វះខាត មិនមែនក្នុងន័យ កៀបសង្កត់ ចាប់កំហុស ឬ ដាក់បន្ទុកនោះទេ។ការធ្វើសវនកម្មសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តតួនាទី ភារកិច្ច របស់មន្ទីរសង្គមកិច្ច គឺដំណើរការមានប្រសិទ្ធភាព តម្លាភាព ស្របទៅតាមនីតិវិធីជាគោលការរបស់ក្រសួងសង្គមកិច្ច៕