BY | Admin | / | 28-10-2024 | / | 24 |
លោកជំទាវ កែ ច័ន្ទមុន្នី និង លោក ឈាង ចន្ធី អញ្ជើញចុះសាកសួរសុខទុក្ខ ផ្ដល់នាំយកគ្រឿងឧបភោគ ជូនជនមានពិការភាព
ថ្ងៃសុក្រទី២៥ខែតុលាឆ្នាំ២០២៤ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ ផ្ដល់នាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និង ថវិកា ជូនជនមានពិការភាព និង គ្រួសារមានជីវភាពខ្វះខាតចំនួន៥គ្រួសារ នៅខេត្តកំពង់ឆ្នាំង។
នៅក្រុងកំពង់ឆ្នាំង ២គ្រួសារ ស្រុករលាប្អៀរ ២គ្រួសារ និង ស្រុកសាមគ្គីមានជ័យ១គ្រួសារ។
អំណោយរួមមាន៖ អង្ករ ១២៥គីឡូ មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកសុទ្ធ ២កេស រទេះជនពិការ ១គ្រឿង និងថវិកា ៩៤ម៉ឺនរៀល។ វត្តមានអញ្ជើញចូលរួមនាឱកាសនោះដែរ លោកជំទាវ កុប ម៉ារីយាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ប្រធានគណៈឃោសនាអប់រំខេត្ត លោកជំទាវក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
|