• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   27-01-2025  /   51
ឯកឧត្តម សុខ ចាន់ភក្តី អនុញ្ញាតជំនួបសំដែងការគួរសម ពិភាក្សាជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ)
-នាព្រឹកថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ដឹកនាំសមាសភាពថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំង មន្ត្រីនាយកដ្ឋានដែលពាក់ព័ន្ធនិងសហការី អនុញ្ញាតជំនួបសំដែងការគួរសម ពិភាក្សាជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) ហៅកាត់ថា ACT ដើម្បីសុំកិច្ចសហការនៃគម្រោងសារព័ត៌មានសន្តិភាពឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព សម្រាប់ឆ្នាំ២០២៥។
-កិច្ចជំនួបពិភាក្សាផ្តោតទៅលើកិច្ចសហការបណ្តុះបណ្តាលលើយុវជនបង្គោល ដើម្បីការណែនាំអំពីនិតិវធីស្នើរកជំនួយផ្នែកច្បាប់ ក្នុងការដោះស្រាយទំនាស់ ប្រកបដោយសន្តិភាព ព្រមទាំង បញ្ជ្រាបអំពីយេនឌ័រ ទាក់ទងក្នុងវិស័យសារព័ត៌មាន នៅតាមបណ្តាខេត្តជាគោលដៅចំនួន៦ឆ្នាំ២០២៥។ -កិច្ចជំនួបពិភាក្សានៅសាលព្រះវិហារនៃទីស្តីការក្រសួងព័ត៌មាន៕
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com