• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYAdmin  /   16-09-2021  /   434
ក្រុមហ៊ុន GoldFX Investment បានប្រកាសកំណត់ថ្ងៃទី២៦ ខែតុលា នឹងបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់ជូនអតិថិ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន GoldFX Investment បានប្រកាសកំណត់ថ្ងៃទី២៦ ខែតុលា នឹងបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនជាលើកចុងក្រោយ។ សំណុំរឿងនេះបានអូសបន្លាយរយៈពេលជិត ៦ខែ មកហើយបន្ទាប់ពីក្រុមហ៊ុនបានផ្អាកប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ដោយអះអាងថា គណៈគ្រប់គ្រងចំនួន ៣ នាក់ជជនបរទេស ក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់ចំនួន ២០ លានដុល្លារ ហើយបានរត់គេចខ្លួន។ គណះកម្មាធិការចំពោះកិច្ចក្រុមហ៊ុនGFX បានបញ្ជាក់ថា បន្ទាប់ពីថ្ងៃទី២៦ ខែតុលា តទៅខ្លួននឹងមិនបន្តទទួល ដំណោះស្រាយសាច់ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថាអតិថិជន នឹងមកទទួលដំណោះស្រាយក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន ។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com