BY | admin | / | 16-02-2025 | / | 53 |
លោក មោក ចាន់រិទ្ធ និង ក្រុមគ្រួសារ ស្នើសុំបង្ហោះព័ត៌មានរឿងទំនាស់ព្រំដី
តុលាការប្រកាសសំរេចក្ដី
-កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២៥ លោក មោក ចាន់រិទ្ធ និង ក្រុមគ្រួសារ ស្នើសុំបង្ហោះព័ត៌មានដែលប្រើទូរស័ព្ទទូរស័ព្ទ០៩៧៩៥៨៩៧២៤/០៩៦៦២៤៧៩២៤ ជាអ្នកចាញ់ក្ដីបញ្ជាក់ថា មន្ត្រីជំនាញដែលពាក់ព័ន្ធ និង មន្ត្រីអាជ្ញាធរមូលដ្ឋានគឺជាអ្នកកំណត់ព្រំដីឲ្យគូភាកគីរួចចេញប្លង់កាន់កាប់ដីច្បាស់លាស់។ល។តុលាការខេត្តកំពង់ធំ មើលតែបណ្ដឹងភាកគីម្ខាងគឺកាត់ក្ដីអយុត្តិធម៍ខ្លាំងណាស់(កាត់ឲ្យជាប់គុក១ឆ្នាំនិងសងលុយ១២លានរៀល)ឲ្យទៅដើមបណ្ដឹង។
-ប្រជាពលរដ្ឋដូចគ្នា-នៅជិតខាងគ្នា ភាកគីម្ខាងអាងមានបក្ខពួកនិងអាងមានលុយប្ដឹង។ប៉ុន្តែគ្មានយល់ដឹងអំពីច្បាប់ទាំងខ្លួន(ប្លង់កាន់កាប់ដីនិងធ្វើរបងព្រំដីរួចរាល់)អាជ្ញាធរបញ្ជាក់ព្រំដីនិងភូមិបាលចេញប្លង់ឲ្យកាន់កាប់ត្រឹមត្រូវដូចគ្នានៅតែបង្កើតរឿងប្ដឹងភាកគីម្ខាងទាំងគ្មានកំហុសទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
-អយ្យការអមសាលាដំបូងខេត្តកំពង់ធំ យោងបណ្ដឹងភាកគីម្ខាងសំរេចដាក់ជាសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី៣ខែមករាឆ្នាំ២០២៣គឺគ្មានសាកសួរអាជ្ញាធរនិងជំនាញភូមិបាលអំពីការកំណត់ព្រំដីរួចចេញប្លង់ដីកាន់កាប់ច្បាស់លាស់កន្លងមកផង។ល។
-ភាកគីម្ខាងប្ដឹងចោទរឿងត្រឹមតែថាធ្វើផ្ទះចូលព្រំដីដែល(ដីមានប្លង់និងដីមានរបង)ច្បាស់លាស់ទៀតផង។ចំណែកភាកគីម្ខាងធ្វើប្លង់ដីក្រោយរួចក៏ធ្វើផ្ទះនៅជាប់របងព្រំដីភាកគីម្ខាងតែប៉ុណ្ណោះ។
-មន្ត្រីអាជ្ញាធរមូលដ្ឋាន និង មន្ត្រីភូមិបាលស្រុក ជាអ្នកចុះពិនិត្យបញ្ជាក់វាស់វែងចេញប្លង់កាន់កាប់ដីឲ្យរាងខ្លួន។ដូច្នេះគូភាកគីមានប្លង់ទំហំដី-ព្រំដីកាន់កាប់ច្បាស់លាស់រាងខ្លួន។ម្យ៉ាងទៀតភាកគីម្ខាងអ្នកប្ដឹងក៏ធ្វើរបងថ្មតាមព្រំដីរួចរាល់ផងដែរ។ភាគីម្ខាងធ្វើប្លង់ដីរួចនិងធ្វើផ្ទះថ្មជាប់ព្រំដីរបស់ភាគីម្ខាងតែប៉ុណ្ណោះ។ការសាងសង់ផ្ទះក៏ធ្វើរាប់ឆ្នាំទើបរួចរាល់ ចុះហេតុអ្វីភាកគីម្ខាងដែលចោទថារំលោភចូលដីរបស់ខ្លួន(ហេតុអ្វីក៏មិនប្ដឹង) ភាគីម្ខាងទៅ មន្ត្រីអាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញភូមិបាលស្រុកដើម្បីចំណាត់ព្រំដីការនៅពេលដែលកំពង់ធ្វើផ្ទះថ្មរាប់ឆ្នាំ។ល។
ព្រោះការធ្វើប្លង់ដី អ្នកមានព្រំដីជាប់គ្នាលុះត្រាស្រុះស្រួលគ្នា ,អាជ្ញាធរមូលដ្ឋានបញ្ជាក់ទទួលស្គាល់ព្រំដី ,មន្ត្រីជំនាញភូមិបាលអ្នកវាស់វែងកំណត់ព្រំដីរួចធ្វើកំណត់ហេតុទើបដំណើរការចេញប្លង់កាន់កាប់ដីស្របច្បាប់ជូនប្រជាពលរដ្ឋ។ចំពោះភាកគីទាំងពីរមានប្លង់កាន់កាប់ដីដូចគ្នាចុះហេតុអ្វីនៅតែទំនាស់ព្រំដីគ្នាទៀត។ហើយបញ្ហាភាកគីម្ខាងដែលប្ដឹងចោទភាគីម្ខាងរំលោភដីធ្លី តើប្ដឹងពីបទល្មើសអ្វីដែរ។ល។
-តុលាការខេត្តកំពង់ធំ យោងបណ្ដឹងស្រាប់តែចោទរឿងព្រហ្មទណ្ឌ និង ចេញបញ្ជាឲ្យបាប់ភាកគីម្ខាងទាំងអយុត្តិធម៍បំផុត។មន្ត្រីនគរបាលចុះចាប់ថែមទាំងប្រើហឹង្សាលើអ្នកដែលរងបណ្ដឹងទៀតផង។
-បើត្រឹមតែទំនាស់ព្រំដី តើជាទោសអ្វីដែរ(តុលាការក៏មិនឲ្យជំនាញខាងភូមិបាលចេញលិខិតកំណត់ព្រំដីដែលកាន់កាប់ តើដូចបណ្ដឹងចោទរបស់ភាគីម្ខាងដែរទេ)។ សូមក្រសួង-ស្ថាប័ននិងអាជ្ញាធរដែលពាក់ព័ន្ធសុំមេត្តាពិនិត្យឡើងវិញផង ពិសេសក្រសួងយុត្តិធម៍ និង ក្រសួងមហាផ្ទៃ។
មន្ត្រីអាជ្ញាធរមូលដ្ឋាន លោកមេភូមិ កុំតែៗ-ស្ករៗ ម្ដងបញ្ជាក់ឲ្យអ្នកនេះ-ម្ដងបញ្ជាក់ឲ្យអ្នកនោះ ឆ្អិនក្បាលសុីក្បាល-ឆ្អិនកន្ទុយសុីកន្ទុយធ្វើការដែលគ្មានទទួលខុសត្រូវឬគ្មានច្បាស់លាស់នាំឲ្យទំនាស់គ្នារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។
សារព័ត៌មានប្រជាជនយើងMPN ដូចជាមិនយល់សោះ តើហេតុផលអ្វីដែលប្ដឹងភាកគីម្ខាង ប្ដឹងពីបទអ្វីដែរ។តុលាការក៏ធ្លាប់ឲ្យសមត្ថកិច្ចចាប់ភាគីម្ខាងឃុំខ្លួនម្ដងដែរ។ក្រុមគ្រួសាររត់ការដោះចេញពីឃុំខ្លួនវិញគឺចំណាយលុយជិត៥០០០ដុល្លា ប៉ុន្តែសំណុំរឿងនៅតុលាការដំណើរការដ៏ដែរ។នៅដើមខែមករាឆ្នាំ២០២៥ តុលាការខេត្តកំពង់ធំ សំរេចសេចក្ដីឲ្យសង់លុយចំនួន១២លានរៀល និង ជាប់គុកចំនួន១ឆ្នាំបន្ថែមទៀត។
ឥឡូវអ្នករងបណ្ដឹង ទ្រាំលេងបានក៏ដាក់មេធាវី ចាប់ផ្ដើមប្ដឹងបកវិញ ចាំមើលនៅទីបញ្ចប់ តើបក្ខពួកនិងលុយជួយបានដែលទេ។ព្រោះប្ដឹងភាកគីម្ខាងចោទទាំងបំពានឲ្យចាប់ដាក់ឃុំខ្លួនកន្លងមក។ល។
ករណីទំនាស់ នៅភូមិត្រពាំងឈូកឃុំច្រលងស្រុកតាំងគោកខេត្តកំពង់ធំ។
👉 mpn-news.com (គេហទំព័រ)
👉 t.me/+85512934889 (តេលេក្រាម) អរគុណសន្តិភាព !!!
|