• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   18-02-2025  /   47
លោកចាន់សិលារ័ត្នមុនី តំណាងប្រជាពលរដ្ឋ ស្នើសុំផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធបញ្ហាដីធ្លី ស្រុកកំពតខេត្តកំពត
កាលពីថ្ងៃសុក្រទី១៤ខែកុម្ភ:ឆ្នាំ២០២៥ លោកចាន់សិលារ័ត្នមុនី ប្រើទូរស័ព្ទ០១១៤៣៤៥៨៥ តំណាងប្រជាពលរដ្ឋជាគ្រួសារ អតីតកងកម្លាំងប្រដាប់អាវុធ និង កងកម្លាំងប្រដាប់អាវុធនិងក្រុមគ្រួសារ អ្នកតស៊ូជំនាន់សង្រ្គាមជាច្រើន។ហើយគ្រួសារខ្លះត្រូវស្លាប់ប្ដី-ស្លាប់ប្រពន្ធនិងស្លាប់កូននៅទីតាំងដីតស៊ូរស់នៅកាលពីសង្រ្គាមគឺកាន់កាប់អាស្រ័យផលជាច្រើនឆ្នាំកន្លងមក។
ប្រជាពលរដ្ឋ អ្នកបាត់បង់ដីស្នើសុំផ្សព្វផ្សាយព័ត៌មានដើម្បីឲ្យមានដំណោះស្រាយពីអាជ្ញាធរខេត្ត ឬ ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធបញ្ហាដីធ្លី ផ្ដល់ដំណោះស្រាយឲ្យមានតម្លាភាពនិងមានយុត្តិធម៍ផង។
-ទីតាំងដី នៅភូមិរលួសឃុំបឹងទូកស្រុកកំពតខេត្តកំពត។បច្ចុប្បន្នជាភូមិកែបថ្មី ,ភូមិរលួសសង្កាត់បឹងទូកក្រុងបូកគោខេត្តកំពត។ -ប្រជាពលរដ្ឋ អ្នកកាន់កាប់ដីស្នាក់នៅអាស្រ័យផល អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញភូមិបាលគឺបញ្ជាក់លើលិខិតសុំកាន់កាប់ដី ចាប់តាំងពីឆ្នាំ១៩៩១-៩២-៩៣-៩៤មកម្លេះ។ -នាឆ្នាំ១៩៩២ រដ្ឋចេញគោលនយោបាយបែងចែកដីធ្លី ណែនាំឲ្យដាក់ពាក្យស្នើសុំបង្កាន់ដៃកាន់កាប់ដី និង បង់ព័ន្ធចំនួន២៥មុឺនរៀលក្នុងមួយក្បាលដីដើម្បីចេញប័ណ្ណកម្មសិទ្ធិឲ្យកាន់កាប់ដីធ្លី។ -នៅឆ្នាំ២០១៣-២០១៤-២០១៥មន្ត្រីបរិស្ថាន និង ឈ្មោះព្រាបកំសាន្ត មេកា ក្រុមហ៊ុនសុខាអូរតែល ចុះយកដីដោយគ្មានបង្ហាញឯកសារអនុក្រឹត្យរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសុខាអូតែលវិនិយោគ នៅលើផ្ទៃដីប៉ុន្មានហិកតា និង នៅលើទីតាំងណាឲ្យច្បាស់លាស់នោះទេ។ -ឈ្មោះព្រាបកំសាន្ត មេកា ក្រុមហ៊ុនសុខាអូតែលនិងបក្ខពួកនាំគ្នាដាក់គ្រឿងចក្រឈូសឆាយបំផ្លាញទីតាំងដីដែលកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋជាច្រើនឆ្នាំកន្លងមកដើម្បីរិបអូសយកដីធ្លីពីប្រជាពលរដ្ឋទៅកាន់កាប់គ្រប់គ្រងជាសម្បត្តិរបស់ក្រុមហ៊ុនសុខាអូតែល ឬ ជាសម្បត្តិរបស់បុគ្គលណាមួយនោះទេ។ -ប្រជាពលរដ្ឋ អ្នកដែលបាត់បង់ដីនៅតែព្យាយាមតវ៉ាទាមទារជាង១០កន្លងមកដើម្បីឲ្យដោះស្រាយផ្ដល់យុត្តិធម៍សំរាប់អ្នកតស៊ូចូលនៅកាន់កាប់ដីទាំងលំបាក។បើក្រុមហ៊ុនសុខាអូតែលសុំសិទ្ធិអភិវឌ្ឍន៍ក៏ត្រូវតែមានសំណងដោះស្រាយឲ្យប្រជាពលរដ្ឋ។ -ប្រជាពលរដ្ឋ រៀបចំលិខិតដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទការល័យសម្ដេចនាយករដ្ឋមន្ត្រី ចំណាត់ការលិខិតស្នើសុំបញ្ជូនឲ្យក្រសួងបរិស្ថាននាថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ និង ជូនក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០។ -ប្រជាពលរដ្ឋ ការតវ៉ាស្នើសុំដីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំតាំងពីសង្រ្គាម និង អាជ្ញាធរ អតីត រដ្ឋកម្ពុជា ផ្ដល់គោលនយោបាលបែងចែកដី ថែមទាំងណែនាំរៀបចំលិខិតសុំកាន់កាប់ដីធ្លីនិងបង់ព័ន្ធសុំប្លង់រឹងទៀតផង។ -ប្រជាពលរដ្ឋ បញ្ជាក់ថាក្រោមនយោបាយ ឈ្នះឈ្នះបញ្ចប់សង្រ្គាមទាំងស្រុងគឺប្រជាពលរដ្ឋអ្នកកាន់កាប់ដីនាំគ្នាបង្កើនការអភិវឌ្ឍន៍ដើម្បីការតាំងទីរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត។ -ស្រាប់តែនៅឆ្នាំ២០១២-២០១៣-២០១៤ចាប់ផ្ដើមរិបអូសយកដីពីប្រជាពលរដ្ឋ ក្រោមរូបភាពបង្កើតឧទ្យានជាតិ និង ក្រោមរូបភាពឲ្យក្រុមហ៊ុនសុខាអូតែលអភិវឌ្ឍន៍តំបន់បូកភ្នំគោ និង ក្រោមរូបភាពជាទីតាំងសំរាប់កសាងសាលាក្រុងបូកគោខេត្តកំពត។ +សំណូមពរ ប្រជាពលរដ្ឋដែលជាគ្រួសារកងកម្លាំងប្រដាប់អាវុធតស៊ូរស់នៅកាន់កាប់ដីអាស្រ័យផលជាង៣០ឆ្នាំទាំងលំបាក ស្នើសុំឲ្យលោកព្រាប កំសាន្ត មេកា ក្រុមហ៊ុនសុខាអូតែលគឺបង្ហាញអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគលើដីទំហំប៉ុន្មានហិកតា និង ទីតាំងដីនៅចំណុចណាឲ្យពិតប្រាកដសំរាប់វិនិយោគរបស់ក្រុមហ៊ុនសុខាអូតែលនៅភ្នំបូកគោខេត្តកំពត។ចំពោះអ្នកដែលប៉ះពាល់ដីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំ ស្នើសុំរាជរដ្ឋាភិបាល ណែនាំជម្រុញឲ្យក្រុមហ៊ុនវិនិយោគដោះស្រាយសំណងផងដែរ។ល។ 👉 mpn-news.com (គេហទំព័រ) 👉 t.me/+85512934889 (តេលេក្រាម) អរគុណសន្តិភាព !!!
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com