BY | admin | / | 11-04-2025 | / | 17 |
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួលខេត្តក្រចេះ
-កាលពីថ្ងៃអង្ញារទី៨ខែមេសាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល ផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួលខេត្តក្រចេះ។
-ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកស្នួល មន្ត្រីសុខាភិបាល ចំពោះការបំពេញកិច្ចការដោយការទទួលខុសត្រូវ បំរើសេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋគឺគ្មានការរើសអើងអ្វីឡើយ។
-ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពស្នួលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល និង អ្នកមកពីតំបន់ផ្សេងផងដែរ។សូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលក្នុងមូលដ្ឋានដូចជាការផ្តល់សេវាពិនិត្យ ពិគ្រោះ ការសម្រាលកូន ការលើកកម្ពស់គុណភាពសុវត្ថិភាព ប្រសិទ្ធភាព និង សមធម៌នៃការផ្តល់សេវាពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុកក្នុងខេត្ត។
-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីនិងជាប្រធាន លើកឡើងថា មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។បច្ចុប្បន្នថែរក្សាដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ សុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតដើម្បីកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ននិងភាពធន់ច្បាស់លាស់។
(ផ្សាយបន្ត)
|