BY | admin | / | 29-04-2025 | / | 25 |
ប្រជាពលរដ្ឋ សុំជួយផ្សព្វផ្សាយលិខិតជាព័ត៌មាន ករណីរំលោភដីធ្លីប្រជាពលរដ្ឋនៅជិតតំបន់ភ្នំបូកគោ
នាថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ លោកចាងហ្វាងជួបតំណាងប្រជាពលរដ្ឋគាត់សួរថា.បើមានបញ្ហាជាមួយអាជ្ញាធរ ជាមួយក្រសួង និង ជាមួយក្រុមហ៊ុន ដែលរំលោភយកដីធ្លីកាន់កាប់អាស្រ័យផលយូរឆ្នាំ។ចំពោះដីដែលកាន់កាប់ស្របតាមគោលនយោបាយ(អតីត)រដ្ឋកម្ពុជាផ្ដល់ដីជាកម្មសិទ្ធិឲ្យកាន់កាប់កន្លងមក។ល។
ប្រជាពលរដ្ឋ គោរពស្នើសុំជួយដោះស្រាយពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តើត្រូវដាក់លិខិតនៅកន្លែងណាពិតប្រាកដ ??? បើមន្ត្រីនៅទីស្ដីការគណ:រដ្ឋមន្ត្រី និង មន្ត្រីប្រចាំការនៅវត្តបុទុម (មិនព្រមទទួលលិខិត)
លោកតំណាងបញ្ជាក់ថា នៅទីស្ដីការគណ:រដ្ឋមន្ត្រី ណែនាំឲ្យដាក់នៅវត្ត(បុទុម)ប៉ុន្តែមើលរួចមិនទទួលលិខិតពីប្រជាពលរដ្ឋ។ដូច្នេះសុំជួយផ្សព្វផ្សាយលិខិតជាព័ត៌មានគោរពជូនថ្នាក់ដឹកនាំជ្រាបនៃការតវ៉ាទាមទារដីធ្លីដែលមន្ត្រីក្រសួងបរិស្ថាន និង មន្ត្រីក្រុមហ៊ុនសុខាអូតែលបូគោ ដាក់គ្រឿងចក្រទន្ត្រានរំលោភយកកន្លងមក។ប៉ុន្តែគ្មានផ្ដល់សំណងឲ្យឥឡូវនាំគ្នាទាមទារយកដីធ្លីត្រឡប់មកវិញនៅតំបន់ភ្នំបូកគោខេត្តកំពត។
មន្ត្រីដែលពាក់ព័ន្ធនានា ករណីរំលោភដីធ្លីប្រជាពលរដ្ឋនៅជិតតំបន់ភ្នំបូកគោ សូមកុំប្រើរូបភាពឬទិញក្បាលមន្ត្រីបុគ្គលខិលខូចកុំឲ្យទទួលលិខិតស្នើសុំពីប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយផ្ដល់យុត្តិធម៍។ល។
យើងក៏មានល្បិច បន្ទុះព័ត៌មានប្រជាពលរដ្ឋស្នើសុំជួយដោះស្រាយវិញដែរ។ល។
|