• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   22-05-2025  /   9
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុមុខមង្គល ទីស្តីការក្រសួង។ សម្រាប់កំណែទម្រង់ទាំង៣ រួមមាន ៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ គឺមានភាពចាំបាច់ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងព័ត៌មាន បានយល់ច្បាស់ពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។
-ឯកឧត្តម នេត្រ ភក្ត្រា​ បានបន្តថា នៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការកំណែទម្រង់ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ជៀសជាងពង្រីកមុខងារជាដើម។ -ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដំណើរនៃការវិត្តន៍ទៅមុខរបស់ក្រសួងព័ត៌មាន គឺពឹងអាស្រ័យទៅលើស្ពឺទាំងអស់ នៃដំណើរការរួម ពោលគឺស្ពឺថ្នាក់ដឹកនាំ ស្ពឺអគ្គនាយកដ្ឋាន នាយកដ្ឋាន ប្រធានមន្ទីរ រាជធានី ខេត្ត រួមទាំងនឹងការិយាល័យចំណុះទាំងអស់ ដែលត្រូវដើរក្នុងចង្វាក់តែមួយ ដើម្បីធ្វើឱ្យកំណែទម្រង់របស់ក្រសួងដើរទៅមុខដោយមិនរអាក់រអួល។ ដូច្នេះ ចំពោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន គឺត្រូវពឹងអាស្រ័យលើការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានទាំង៥ ដែលមានជំនាញផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅរបស់ក្រសួងបន្តដំណើរដោយស្វាហាប់ នៅក្នុងដំណាក់កាលវិវត្តន៍ជាសកលនេះ។ -ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕ ផ្សាយបន្ត
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com