• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   10-06-2025  /   18
ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការ​រៀបចំ​សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
រសៀលថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការ​រៀបចំ​សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី កិច្ចប្រជុំចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃ​ក្រសួង​យុត្តិធម៌​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញដែលជាសមាសភាពនៃក្រុមការងារដឹកនាំ និងក្រុមការងារបចេ្ចកទេសរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដី​ពី​លក្ខន្តិកៈ​សារការី​ ផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលយកធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងច្បាប់កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព។ល។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com