BY | admin | / | 20-06-2025 | / | 17 |
ប្រជាពលរដ្ឋគ្រប់វ័យ រួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”
កាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់វ័យ រួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”៖
« យើងបង្ហាញការគាំទ្ររាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខ »
* ឈាមជ័រជាខ្មែរមហាគ្រួសារខ្មែរដួងព្រលឹងជាតិខ្មែរ
* ទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់
នេះជាថ្ងៃសំខាន់ដែលបងប្អូនប្រជាជនខ្មែរជួយបង្ហាញនូវ ក្តីស្រឡាញ់ជាតិ, ការយល់ដឹងអំពីស្ថានភាពជាតិ, និង ការគាំទ្រគ្មានលក្ខខណ្ឌចំពោះកងកម្លាំងជួរមុខ ដែលកំពុងតែការពារបូរណភាពដែនដី ការពារសន្តិភាព និងឯករាជ្យជាតិ។
សូមអរគុណដល់កងទ័ពជួរមុខទាំងអស់ ស្ថិតនៅទីកន្លែងពិបាក ដើម្បីឲ្យប្រជាជននៅក្នុងប្រទេសមានភាពរីកចម្រើន និងសន្តិភាពជារាងរហូត។
សន្តិភាពជាសម្បត្តិដ៏ថ្លៃថ្លារបស់ជាតិ !!!
|