• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   09-08-2025  /   15
ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម
កាលពីថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥ ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម (លើកទី១) ស្តីពី “ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ” ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានសិក្ខាកាមចូលរួម មកពីស្ថាប័នផ្សេងៗរួមមាន៖ • អង្គភាព APP ក្រសួងព័ត៌មាន • អធិការដ្ឋាន • មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ សារព័ត៌មាន • អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា • អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា • អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា • អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ • មន្ទីរព័ត៌មានរាជធានី-ខេត្ត • ជំនួយការថ្នាក់ដឹកនាំ • អង្គភាពសារព័ត៌មាន (TV Online) ទាំង ១៨អង្គភាព។ សរុប ចំនួន​១២៦រូប បានបញ្ចប់វគ្គដោយជោគជ័យ។
ពិធីបិទ ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍ “វគ្គបណ្តុះបណ្តាលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពឱ្យសិក្ខាកាមក្លាយជាធនធានមនុស្សដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណភាព និងទេពកោសល្យខ្ពស់។
ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទទួលបានចំណេះដឹងជំនាញ និងវិធីសាស្ត្រដ៏សមស្រប សម្រាប់ ៖
• ការផលិតព័ត៌មានប្រកបដោយគុណភាព
• ការផលិតមាតិកាផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ
• ការធ្វើទីផ្សារសម្រាប់មាតិកាដែលបានផលិត
• ការផលិតវីដេអូបទយកការណ៍ ដើម្បីទាក់ទាញ
ចំណាប់អារម្មណ៍អ្នកទស្សនា
• ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយក្នុង
អង្គភាពរបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព
• ការពារ និងបង្ការគ្រោះថ្នាក់ក្នុងការងារ។
-វគ្គបណ្តុះបណ្តាលបញ្ចប់ឯកឧត្ដមរដ្ឋមន្ត្រី អំពាវនាវឱ្យសិក្ខាកាមពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច ក្នុងទាំងផ្នែកចំណេះដឹង និង ជំនាញ ដើម្បីឱ្យសាកសមជាធនធានមនុស្សដែលស្ថាប័ន និង សង្គមជាតិ។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com