BY | admin | / | 10-08-2025 | / | 13 |
មន្ត្រីក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើចុះទៅកាន់ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យដើម្បីពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន
នាថ្ងៃអាទិត្យទី១០ខែសីហាឆ្នាំ២០២៥ មន្ត្រីក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកពី៩ប្រទេស រួមមាន ÷ អូស្រ្តាលី ,អង់គ្លេស ,កាណាដា ,ចិន,បារាំង ,ជប៉ុន ,កូរ៉េខាងត្បូង ,ឡាវ និងវៀតណាម អញ្ជើញចុះទៅកាន់ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យដើម្បីពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន និងស្ថានភាពជនភៀសសឹកជាក់ស្ដែង។
ការចុះពិនិត្យគឺមានគោលបំណងវាយតម្លៃស្ថានភាពសន្តិសុខ និងសកម្មភាពជួយសង្គ្រោះ បន្ទាប់ការស្នើសុំពីកម្ពុជាដើម្បីអនុវត្តយ៉ាងពេញបទឈប់បាញ់នៅតាមព្រំដែនប្រទេសកម្ពុជា-ថៃ៕
|