• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   12-08-2025  /   11
មន្ត្រីពាក់ព័ន្ធជួបដោះស្រាយ ករណីឈ្មោះគីង អ៊ន ប្រជាពលរដ្ឋនិងក្រុមគ្រួសារ ស្នើសុំជួយពីឯកឧត្តមអ៊ុន ចាន់ដា ជួយពិនិត្យទង្វើរមន្ត្រីអាជ្ញាធរឃុំស្វាយទាប និង មន្ត្រីភូមិបាលស្រុកចំការលើ
នាថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥មន្ត្រីពាក់ព័ន្ធជួបដោះស្រាយ ករណីឈ្មោះគីង អ៊ន ប្រជាពលរដ្ឋនិងក្រុមគ្រួសារ បន្ទាប់ពីគោរពស្នើសុំជួយពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម មេត្តាជួយពិនិត្យទង្វើរមន្ត្រីអាជ្ញាធរឃុំស្វាយទាប និង មន្ត្រីភូមិបាលស្រុកចំការលើដើម្បីទប់ស្កាត់ការធ្វើប្លង់ដីស្រែ។បុគ្គលពីរនាក់ អ្នកចេញមុខបង្ករបញ្ហាស្មុកស្មាញការធ្វើប្លង់ដីជាង២ឆ្នាំកន្លងមកជាមួយប្រជាពលរដ្ឋ។ល។
ព្រឹកថ្ងៃពុធទី១៦ខែកក្ដដាឆ្នាំ២០២៥ មន្ត្រីអាជ្ញាធររដ្ឋបាលខេត្តកំពង់ចាម សហការជាមួយមន្ត្រីជំនាញសុរិយោដីខេត្ត អញ្ជើញអ្នកតវ៉ាសុំប្លង់ដី ប្រជុំពិនិត្យសម្របសម្រួលដោះស្រាយ។ប៉ុន្តែក៏នៅមានអ្នកជំទាស់បង្ករបញ្ហាបន្តទៀត។
អ្នកផ្ដើមជំទាស់ ការចេញប្លង់ដីឲ្យប្រជាពលរដ្ឋគឺលោកជំទប់ទី១ឃុំស្វាយទាប (កុំអំនួត) និង លោកប្រធានភូមិបាលស្រុកចំការលើ (កុំអំនួត)
ឯកឧត្តម អភិបាលខេត្តកំពង់ចាម សូមមេត្តាជួយពិនិត្យមើលផង !!!
-ឈ្មោះគីង អ៊ន់ (ជនចាស់ជរាក្រីក្រ)សុំ មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម និង មន្ត្រីដឹកនាំរដ្ឋបាលស្រុកចំការលើ ព្រមទាំង មន្ត្រីជំនាញភូមិបាលស្រុកចំការលើ និង មន្ត្រីជំនាញសុរិយោដីខេត្តកំពង់ចាមមេត្តាជួយដោះស្រាយបញ្ចប់ផង !!!
>>>ឈ្មោះគីង អ៊ន់ ភេទស្រី(ម្ដាយ) និង ឈ្មោះម៉ន សារិត ភេទប្រុស(កូន) ប្រើទូរស័ព្ទ០៦៦៤៤៣៤៧៨។
នៅភូមិមហាឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម។
-ឈ្មោះគីង អ៊ន់ ប្រជាពលរដ្ឋបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបែងចែកដី ឲ្យកាន់កាប់អាស្រ័យផលជាដីធ្វើស្រែបង្កបង្កើនជាង៣០ឆ្នាំកន្លងមក។ប៉ុន្តែការចុះបញ្ជីដីធ្លីតាមនីតិវិធីមានលក្ខណៈជាប្រព័ន្ធគឺពុំទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។ចំណែកដីនៅទីតាំងជាប់ៗគ្នាគេបានវាស់វែងចេញប្លង់កម្មសិទ្ធិឲ្យកាន់កាប់ស្របច្បាប់។ដូច្នេះការផ្ដល់ប័ណ្ណកម្មសិទ្ធិសុំឲ្យតម្លាភាពនិងមានយុត្តិធម៍ផងសំរាប់ប្រជាពលរដ្ឋ។ល។
ឈ្មោះគីងអ៊ន់ បញ្ហាបញ្ជាក់ទៀតថា មន្ត្រីអាជ្ញាធរឃុំម្នាក់ និង មន្ត្រីសមាជិកក្រុមប្រឹក្សាឃុំម្នាក់ ជាអ្នកជំទាស់ការវាស់វែងចេញប្លង់ជាប្រព័ន្ធកន្លងមក។ជាដីធ្វើស្រែដែលកាន់កាប់អាស្រ៍យផលជាង៣០ឆ្នាំដើម្បីកុំឲ្យចេញប្លង់កម្មសិទ្ធិជាប្រព័ន្ធកាន់កាប់ស្របច្បាស់។ដូច្នេះប្រើអំណាចជ្រុលឬចង់បានប្រយោជន៍ពីប្រជាពលរដ្ឋ។ល។
ឈ្មោះគីងអ៊ន់ សូមគោរពស្នើសុំឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគ្រប់គ្រងដីរដ្ឋខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម លោកជំទាវ មន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម-ចុះជួយស្រុកចំការលើ និង ចុះជួយឃុំស្វាយទាប សុំមេត្តាជួយពិនិត្យបញ្ហា មន្ត្រីអាជ្ញាធរឃុំ អ្នកជំទាស់មិនព្រមឲ្យវាស់វែងដីស្រែកាន់កាប់អាស្រ័យផលរាប់ឆ្នាំឲ្យចេញប្លង់កម្មសិទ្ធិជាប្រព័ន្ធឡើងវិញផង។
ករណីរឿងដែលអយុត្តិធម៍ នៅភូមិមហា ឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com