• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   12-08-2025  /   12
ប្រជាពលរដ្ឋអ្នករងគ្រោះសុំផ្សព្វផ្សាយព័ត៌មាននៃការទាមទារដោះស្រាយបញ្ហាការដកហូតដីធ្លីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំកន្លងមក
នាថ្ងៃអង្គារទី១២ខែសីហាឆ្នាំ២០២៥ ប្រជាពលរដ្ឋអ្នករងគ្រោះសុំផ្សព្វផ្សាយព័ត៌មាននៃការទាមទារដោះស្រាយបញ្ហាការដកហូតដីធ្លីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំកន្លងមកដើម្បីមានតម្លាភាពនិងមានយុត្តិធម៍ឡើងវិញ។
-លោកចូវ តាវ(តំណាង)ប្រជាពលរដ្ឋរៀបចំលិខិតដាក់សំណើសុំគោរពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីនៅខុទ្ទការល័យ ជួបទទួលលិខិតពិនិត្យការស្នើសុំរួចបញ្ជូនឲ្យក្រសួងជំនាញដើម្បីចំណាត់ការបន្ត។ល។
-នាថ្ងៃសុក្រទី១៨ខែកក្ដដាឆ្នាំ២០២៥ មន្ត្រីខុទ្ទការល័យ បញ្ជូនលិខិតឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដើម្បីចំណាត់ការលិខិតសំណើសុំរបស់ប្រជាពលរដ្ឋ នៅភូមិរលួសនិងភូមិកែបថ្មីឃុំបឹងទូកស្រុកកំពត បច្ចុប្បន្នភូមិរលួសនិងភូមិកែបថ្មីសង្កាត់បឹងទូកក្រុងបូកគោខេត្តកំពត។
-លោកចូវ តាវ ទូរស័ព្ទ០១២២៩៤៧៥១/០៩៧៧៥០៥១២៣(អតីតយុទ្ធជន)បញ្ជាក់ថា បញ្ហាផ្ដើមពីមន្ត្រីបរិស្ថានឧទ្យានជាតិបូកគោកំពត និង ក្រុមហ៊ុនសុខាអូតែលបូកគោ សហការគ្នាប្រើល្បិចសុំពង្រីកផ្ទៃដីឧទ្យានជាតិ និង ផ្ទៃដីក្រុមហ៊ុនគ្រប់គ្រងជាតំបន់ទេសចរណ៍ដើម្បីរំលោភទន្រ្ទានរិបអូសយកដីធ្លីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំរបស់ប្រជាពលរដ្ឋ។ល។
-លោកចូវ តាវ(អតីតយុទ្ធជន)បញ្ជាក់ថា ប្រជាពលរដ្ឋអ្នកភូមិចាស់ ព្រមទាំង ប្រជាពលរដ្ឋអ្នកចូលមករស់នៅថ្មី និង ប្រជាពលរដ្ឋជាក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធ នៅឈរជើងប្រចាំការនៅផ្លូវរថភ្លើងតំបន់ភ្នំបូកគោកំពតគឺនាំគ្មាចូលមករស់នូវក្រោយឆ្នាំ១៩៧៩ជាបន្តបន្ទាប់។
-អាជ្ញាធរជាអ្នកកំណត់ភូមិរលួសនិងភូមិកែបថ្មីឃុំបឹងទូកស្រុកកំពត ហើយក៏បែងចែកដីឲ្យកាន់កាប់រស់នូវបង្កបង្កើនផលគ្រប់ក្រុមគ្រួសារផងដែរ។
-លោកចូវ តាវ (អតីតយុទ្ធជន)បញ្ជាក់ថា ប្រជាពលរដ្ឋ បន្ទាប់ពីកាន់កាប់ដីអាស្រ័យផលជាច្រើនឆ្នាំ (អតីតរដ្ឋកម្ពុជា)នាឆ្នាំ១៩៨៩ចេញសេចក្ដីណែនាំការអនុវត្ដគោលនយោបាលដើម្បីគ្រប់គ្រងប្រើប្រាស់ដីធ្លីជូនប្រជាពលរដ្ឋ ,នាឆ្នាំ១៩៩០ចេញសារាចរណែនាំស្ដីពីការផ្ដល់គោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លីជូនប្រជាពលរដ្ឋ និង នាឆ្នាំ១៩៩២រដ្ឋចេញគោលនយោបាយបែងចែកដីធ្លីឲ្យកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។ដូច្នេះអ្នកចូលកាន់កាប់ដីអាស្រ័យផលជាង៣០ឆ្នាំជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ពិសេសក៏មានលិខិតសុំកាន់កាប់ដីធ្លីទៀតផង។ល។
-លោកចូវ តាវ បញ្ជាក់ទៀតថា ឆ្នាំ១៩៩៣ព្រះរាជក្រឹត្យចេញអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោគឺគ្មានប៉ះពាល់ដីភូមិចាស់ដែលកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ។មន្ត្រីឧទ្យាននិងមន្ត្រីបរិស្ថាន សុំពង្រីក..
-លោកចូវ តាវ(អតីតយុទ្ធជន)បញ្ជាក់ទៀតថា បន្ទាប់ពីពង្រីកផ្ទៃដីឧទ្យានបូកគោម្ដងហើយ-ម្ដងទៀតដើម្បីទន្រ្ទានរំលោភរិបអូសយកដីធ្លីពីប្រជាពលរដ្ឋជាច្រើន។មន្ត្រីបរិស្ថាន-មន្ត្រីឧទ្យានបូកគោ និង ក្រុមហ៊ុនសុខាអូតែលបូកគោលចុះសន្ធិសញ្ជាប្រគល់ឲ្យអភិវឌ្ឍលើផ្ទៃដីរបស់ឧទ្យានជាតិព្រះមុនីវង្សបូកគោនៅផ្ទៃដីទំហំ២០,០០០ហិកតាក្នុងពេល៩៩ឆ្នាំ..(នៅលើគោក..)
-លោកចូវ តាវ បញ្ជាក់ទៀតថា ក្រុមហ៊ុនសុខាអូតែលបូគោ ក៏នៅសុំពង្រីកផ្ទៃបន្ថែមទៀតផងដែរ។ដូច្នេះទើបប៉ះពាល់ដីធ្លីដែលកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ...
-លោកចូវ តាវ(អតីតយុទ្ធជន)បញ្ជាក់ទៀតថា មន្ត្រីបរិស្ថាន-មន្ត្រីឧទ្យានជាតិ និង ក្រុមហ៊ុនសុខាអូតែល បន្ទាប់រិបអូសយកដីពីប្រជាពលរដ្ឋ នៅពីខាងក្រោយស្នាក់ការបរិស្ថានផ្លូវឡើងភ្នំបូកគោគឺបង្កើតទីតាំងដូចជា ÷ រោងយ៉ាងធំ-ឃ្លាំងជ្រៀកថ្ម រោងយ៉ាងធំ-ឃ្លាំងជ្រៀកឈើ និង ទីតាំងលាយឬផលិតសុីម៉ងយ៉ាងធំផងដែរ។
-លោកចូវ តាវ បញ្ជាក់ទៀតថា ក្រុមហ៊ុនសុខាអូតែលបូកគោ កាលឆ្នាំ២០០៧ អនុក្រឹត្យរាជរដ្ឋាភិបាលផ្ដល់សិទ្ធិអភិវឌ្ឍជាតំបន់ទេសចរណ៍នៅលើភ្នំបូកគោ។ក្រុមហ៊ុនសុខានៅតែសុំពង្រីកផ្ទៃដីបន្ថែម នាឆ្នាំ២០១១ នាឆ្នាំ២០២០ និង នាឆ្នាំ២០២២។ដូច្នេះទើបប៉ះពាល់ដីកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំរបស់ប្រជាពលរដ្ឋ។
-លោកចូវ តាវ(អតីតយុទ្ធជន)បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនដើម្បីការអភិវឌ្ឍគឺគ្មានជុំទាស់នោះទេ។ប៉ុន្តែស្នើសុំការដោះស្រាយនៃផលប៉ះពាល់ជាការដោះដូរដីនៅទីតាំងថ្មីឬសុំដោះស្រាយជាសំណងឲ្យប្រជាពលរដ្ឋវិញផង។ល។
-លោកចូវ តាវ បញ្ជាក់ទៀតថា ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និង អាជ្ញាធរខេត្តកំពត ពិសេសមន្ត្រីនៅទីស្ដីការគណរដ្ឋមន្ត្រី សុំមេត្តាពិនិត្យទីតាំងដីឲ្យបានច្បាស់លាស់ឡើងវិញ។ព្រោះផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគគឺប៉ះពាល់ដីធ្លីដែលកាន់កាប់អាស្រ័យផលយូឆ្នាំរបស់ប្រជាពលរដ្ឋផង។ល។
-ប្រជាពលរដ្ឋសំណូមពរ ÷
១-អាជ្ញាធរខេត្ត-ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ ចុះសិក្សាស្វែងយល់ពិនិត្យឯកសារសុំកាន់កាប់ដី និង សាក្សីអ្នកកាន់កាប់ដីជាក់ស្ដែង អាស្រ័យផលរបស់ប្រជាពលរដ្ឋ។
២-រាជរដ្ឋាភិបាល សូមមេត្តាពិនិត្យព្រះរាជក្រឹត្យ ចេញអភិរក្សឧទ្យានជាតិបូកគោកំពតឆ្នាំ១៩៩៣ និង សុំមេត្តាពិនិត្យអនុក្រឹត្យចេញផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនសុខាអូតែលបូកគោកំពតឆ្នាំ២០០៧ ជាក់ស្ដែងចេញគ្មានទាន់ប៉ះពាល់ដីដែលកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ។
៣-អាជ្ញាធរខេត្ត-ក្រសួង-ស្ថាប័ន ពិសេសរាជរដ្ឋាភិបាល សូមមេត្តាពិនិត្យការស្នើសុំពង្រីកផ្ទៃដីឧទ្យានជាតិ និង ការស្នើសុំពង្រីកផ្ទៃដីគ្រប់គ្រងរបស់ក្រុមហ៊ុនសុខាអូតែលភ្នំបូកគោ ព្រោះប៉ះពាល់ដីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំរបស់ប្រជាពលរដ្ឋ។
-ក្រសួងបរិស្ថាន-ក្រុមហ៊ុនសុខាអូតែល និង អាជ្ញាធរខេត្តតំពត គឺគ្មានដោះដូរដីនៅទីតាំងថ្មី ឬ ដោះស្រាយសំណងឲ្យប្រជាពលរដ្ឋនោះទេ។
៤-ក្រសួងបរិស្ថាន-ក្រុមហ៊ុនសុខាអូតែភ្នំបូកគោ ស្នើសុំពង្រីកផ្ទៃដីគ្រប់គ្រងពិតប្រាកដ សូមដោះស្រាយជាគោលនយោបាយដែលប៉ះពាល់ដីធ្លីកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ។
៥-ក្រសួងបរិស្ថាន-ក្រុមហ៊ុនសុខាអូតែលភ្នំបូកគោ សហការគ្នាប្រើល្បិចស្នើសុំពង្រីកផ្ទៃដីគ្រប់គ្រងជាបន្តបន្ទាប់ដើម្បីទន្រ្តានរំលោភរិបអូសយកដីធ្លីដែលកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ [ធ្វើជាកម្មសិទ្ធិបុគ្គលណាមួយនោះទេ] យើងខ្ញុំសុំទាមទារដីធ្លីដែលកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំត្រឡប់វិញ និង សុំទាមទារសំណងនៃការខូចខាតកន្លងមកផងដែរដើម្បីបញ្ឈប់ការតវ៉ាទាមទារដោះស្រាយបន្តទៀត។ល។
សារព័ត៌មានប្រជាជនយើងMPN ផ្សព្វផ្សាយព័ត៌មាន ( លិខិតដំណើរការដោះស្រាយដល់ណា..) លិខិតចំណាត់ការ ឬ លិខិតទុកចោលនៅក្រសួងណាមួយ។ល។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com