BY | admin | / | 25-08-2025 | / | 20 |
លោក កើត ឆែ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា២០២៥
នាព្រឹកថ្ងៃចន្ទទី២៥ខែសីហា ឆ្នាំ២០២៥ លោក កើត ឆែ អៅបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ជាអធិបតីជាមួយ ឯកឧត្ដម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និង ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចូលរួមលោកអភិបាលរងរាជធានីភ្នំពេញ, លោក-លោកស្រី តំណាងស្នងការដ្ឋាននគរបាលរាជធានី, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, មន្ទីរ-អង្គភាព និង មន្ត្រីរដ្ឋបាលខណ្ឌពាក់ព័ន្ធ កិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា២០២៥ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និង របៀបរៀបរយធានាបាននូវទិសស្លោក"អ្នកចេះគឺជាប់"ពិតប្រាកដ៕
|