• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   27-08-2025  /   68
ឯកឧត្តម ជា សុមេធី អនុញ្ញាតឲ្យឯកឧត្តម រឿន រិទ្ធីរ័ត្ន ដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា អំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន
រសៀលថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញាតឲ្យឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាង ឯកឧត្តម ប្រាក់ សុខយូរ ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសង្គមកិច្ច ដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា អំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអ.គ.ហ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធនានាចំនួន៦ រួមមាន ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ,ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ,ទីស្តីការគណៈរដ្ឋមន្រ្តី ,ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ,ក្រសួងពាណិជ្ជកម្ម និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កិច្ចប្រជុំពិភាក្សា រៀបចំផ្តោតសំខាន់លើទិដ្ឋភាពចំនួន៣ រួមមាន ៖
១.ស្ថានភាពនៃអង្គភាពថវិកា (ចំនួនអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញ និងមិនពេញលេញ)
២.បញ្ហាប្រឈមនៃការអនុវត្តអង្គភាពថវិកា (កត្តាសមត្ថភាព គត្តិយុត្ត និងការអនុវត្តប្រព័ន្ធ FMIS) ។ល។
៣.ជំហរ និងផែនការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកា។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com