• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   27-08-2025  /   18
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ប្រព្រឹត្តនៅព្រឹកថ្ងៃនេះ
នាថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ប្រព្រឹត្តនៅព្រឹកថ្ងៃនេះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) គណៈប្រតិភូ ថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាត ឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និង ប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័សនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com