ឧទាហរណ៍ ៖ លោក (ក)ខ្ចីរថយន្តរបស់លោក (ខ) យកទៅប្រើប្រាស់មួយរយៈ។ប៉ុន្តែដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក (ក) មិនបានប្រគល់រថយន្តឲ្យ លោក (ខ) វិញឡើយ។បែរជាមានគំនិតទុចរិតយករថយន្តនោះ ទៅលក់ដើម្បីយកលុយចាយវាយផ្ទាល់ខ្លួន។
ក្នុងករណី÷លោក (ក)ប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបានប្រគល់រថយន្តនោះទៅម្ចាស់គេវិញថែមទាំងយកទៅលក់ថែមទៀត។
- ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។ម៉្យាងទៀតបើអំពើរំលោភទំនុកចិត្តត្រូវបានប្រព្រឹត្តដោយអភិបាល ឬអ្នកត្រួតពិនិត្យ របស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលមូលនិធិ ឬ បុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬ និយោជិតដែលទទួលអាណត្តិពីនីតីបុគ្គល ដែលប្រព្រឹត្តអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យ ខូចខាតដល់នីតិបុគ្គល។ហើយបានបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ។
បើតុលាការរកមិនឃើញបណ្ដឹងគឺគ្មានការពិតច្បាស់អ្នករងបណ្ដឹងច្បាស់ជាប្ដឹងវិញ។