• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYAdmin  /   07-09-2021  /   486
ការនាំចូលមាសរបស់ឥណ្ឌានៅក្នុងខែសីហា កើនឡើងជិតទ្វេដង លើការកែតម្រូវតម្លៃ
(ឥណ្ឌា)៖ ការនាំចូលមាសរបស់ឥណ្ឌានៅខែសីហា កើនឡើងជិតទ្វេដងពីកំរិតមួយឆ្នាំមុន ដែលឈានដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ៥ ខែ ដោយសារការកើនឡើងនៃតម្រូវការ និងជាការកែតម្រូវតម្លៃ បានជំរុញឱ្យអ្នកលក់គ្រឿងអលង្ការបង្កើនការទិញសម្រាប់រដូវបុណ្យនៅឥណ្ឌា។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអោយដឹងថា ប្រទេសឥណ្ឌាបាននាំចូលមាសចំនួន ១២១ តោន បើប្រៀបធៀបទៅនឹងចំនួន ៦៣ តោនកាលពីឆ្នាំមុន ។
ប្រភពដដែលបាននិយាយថា បើនិយាយពីតម្លៃវិញ ការនាំចូលនៅក្នុងខែសីហាបានកើនឡើងពី៣.៧ ពាន់លានដុល្លារកាលពីមួយឆ្នាំមុន ដល់៦.៧ពាន់លានដុល្លារអាមេរិក។
 
មន្រ្តីរដ្ឋាភិបាលបាននិយាយថា ការនាំចូលមាសរបស់ឥណ្ឌាក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើងបីដងដល់ ៦៨៧ តោន ពីឆ្នាំ ២០២០ នៅពេលការផ្ទុះជំងឺកូវីដ-១៩ បានបង្ខំឱ្យអាជ្ញាធរដាក់ចេញវិធានការបិទប្រទេស៕
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com